ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

By RFI ខេមរភាសា / Khmer
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ខ្មែរ episodes

  • កិច្ចព្រមព្រៀងក្រុងប៉ារីសមានតម្លៃអាស្រ័យការអនុវត្ត
    គិត​ត្រឹម​ឆ្នាំ​២០២១​នេះ ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ចម្រើន​វ័យ​បាន​៣០​ឆ្នាំ​ហើយ​​។ ៣០​​ឆ្នាំ​មុន ភាគី​ជម្លោះ​ទាំង​៤​ក្រុម​របស់​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ ក្រោម​វត្តមាន​សាក្សី​ដែល​មក​ពី​១៨​ប្រទេស និង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​។ នៅ​កម្ពុជា បើទោះ​បី​ជា​កិច្ច​ព្រម​ព្រៀង​២៣​តុលា​ត្រូវ​បាន​បក​ស្រាយ​ផ្សេង​ៗ​គ្នា​ក៏​ដោយ ប៉ុន្តែ​គ្រប់​គ្នា​សុទ្ធ​តែទទួល​ស្គាល់​ពី​តម្លៃ​របស់​វា​។ យ៉ាង​ណា​ក៏​ដោយ​​អ្នក​វិភាគ​មើល​ឃើញ​ថា កិច្ច​ព្រម​ព្រៀង​ជា​ប្រវត្តិសាស្ត្រ​នេះ មាន​តម្លៃ​អាស្រ័យ​លើ​ការ​អនុវត្ត​។
    6 min
  • ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២៖ គ.ជ.ប ប្រឈមមុខនូវវិញ្ញាសាចំនួន៣
    រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃ​ទី​០៥ ខែ​មិថុនា ឆ្នាំ​២០២២ ជា​កាល​បរិច្ឆេទ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៥​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប បាន​អះអាង​ថា ខ្លួន​បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ហើយ​សម្រាប់​ការ​បោះ​ឆ្នោត​នេះ​។ យ៉ាង​ណា​ក៏​ដោយ អ្នក​ជំនាញ​កត់​សម្គាល់​ឃើញ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត ត្រូវ​ប្រឈម​មុខ​នឹង​​វិញ្ញាសា​មួយ​ចំនួន​ ដើម្បី​ធានា​នូវ​ភាព​ជោគជ័យ​នៃ​ការ​បោះ​ឆ្នោត​ខាង​មុខ ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ​១៩​​។
    5 min
  • សក្ដានុពលនៃតំបន់អេកូទេសចរណ៍នៅកម្ពុជា
    ​​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ទី​០៨​ខែ​តុលា បាន​សម្រេច​តែងតាំង​សមាសភាព​គណៈកម្មាធិការ​គ្រប់គ្រង់ និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​នៅ​កម្ពុជា​។ ការ​សម្រេច​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​មើល​ឃើញ​ពី​សក្ដានុពល​នៃ​តំបន់​អេកូ​ទេសចរណ៍ ដែល​អាច​ផ្ដល់​ផល​ចំណេញ​ដល់​សេដ្ឋកិច្ច​ជាតិ នៅ​ក្នុង​បរិបទ​កូវីដ​១៩​។ ក្រៅ​ពី​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ជាតិ សហគមន៍​ទេសចរណ៍​និង​តំបន់​អេកូ​ទេសចរណ៍ ក៏​ជា​​​ប្រភព​ចំណូលដ៏​សំខាន់​របស់​​ពលរដ្ឋ​នៅ​ក្នុង​តំបន់ និង​ពិសេស​ជាង​នេះ វាអាច​រួម​ចំណែក​ថែ​រក្សា​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​បានប្រកប​ដោយ​ប្រសិទ្ធភាព​។
    5 min
  • តើអ្វីទៅជាឧបសគ្គនិងឱកាសនៃការរួបរួមនៃគណបក្សបង្កើតឡើងដោយអតីតមន្ដ្រីអតីតបក្សប្រឆាំង
    កាល​ពី​សប្ដាហ៍​មុន លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិក​គណបក្ស​កែ​ទម្រង់​កម្ពុជា និង​​ជា​អតីត​មន្ដ្រីជាន់​ខ្ពស់​ម្នាក់​នៃ​អតីត​បក្ស​ប្រឆាំង បានជួប​ជាមួយ​គណបក្ស​ចំនួន​២​ផ្សេង​ទៀត ដើម្បី​ពិភាក្សា​ពីលទ្ធភាព​នៃ​ការ​រួបរួម​គ្នា​​​។ ជា​ការ​រួបរួម​ដែល​មាន​គោលដៅ​ឈាន​ទៅ​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​។ តើ​ការ​រួបរួម​គ្នា​នេះ ត្រូវ​ប្រឈម​នឹង​ឧបសគ្គ​អ្វី​ខ្លះ? និង​ថា​តើ​មាន​​ឱកាស​នៅ​លាយ​ឡំ​ក្នុង​នោះ​ឬ​ទេ?
    6 min
  • ល្បែងរវាងអ្នកនយោបាយធ្វើឲ្យពលរដ្ឋធុញទ្រាន់
    បរិយាកាស​នយោបាយ​នៅ​កម្ពុជា មិន​ដែល​មាន​ភាព​សុខដុម​រមនា​ទេ បើ​ទោះ​បី​ជា​អតីត​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​ចោល​ជាង​៣​ឆ្នាំ​មក​ហើយ​ក៏​ដោយ​។ ល្បែង​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច​និង​អតីត​គណបក្ស​ប្រឆាំង​នៅ​តែ​បន្ត​អូស​បន្លាយ​ ជា​ហេតុ​បណ្ដាល​ឲ្យ​អ្នក​គាំទ្រអតីត​បក្ស​ប្រឆាំង​ជា​ច្រើន​សិប​នាក់​ត្រូវ​រង​គ្រោះ​។ ការណ៍​នេះ​មិន​ត្រឹម​តែធ្វើ​ឲ្យ​ឆាក​នយោបាយ​នៅ​កម្ពុជា​​ខ្វះ​ភាព​សុខដុម​រមនា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ធ្វើ​ឲ្យ​ពលរដ្ឋ​ធុញ​ទ្រាន់ និង​លែង​មាន​កម្លាំង​ចិត្ត​ចូល​រួម​នយោបាយ​ផង​ដែរ​។
    5 min
  • មតិរិះគន់ស្ថាបនាជាសម្រស់នៃលទ្ធិប្រជាធិបតេយ្យ
    ប្រជាធិបតេយ្យ​មាន​ធាតុ​ផ្សំ​ជា​ច្រើន​។ មួយ​ក្នុង​ចំណោម​នោះ គឺ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​សម្រាប់​ពលរដ្ឋ​គ្រប់​គ្នា មិន​ថា​មតិ​នោះ ជា​មតិ​ស្រប ឬ​មតិ​ផ្ទុយ​ឡើយ​។ ការ​​បើក​ចិត្ត​ទទួល​យក​ភាព​ចម្រុះ​នៃ​ទស្សនៈ ជា​ចលករ​​​ជំរុញ​ឲ្យ​​​វប្បធម៌​ប្រជាធិបតេយ្យ​លូតលាស់​ទៅ​មុខបាន​លឿន​ និង​មាន​​អត្ថន័យ​ពេញ​លេញ​ពិត​ប្រាកដ។
    5 min
  • កម្ពុជានិងចិន៖ ទំនាក់ទំនងចាស់វស្សាដែលផ្ដល់ប្រយោជន៍ទាំងសងខាង
    កម្ពុជា តាំង​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​ក្រាល​កម្រាល​ព្រំ​ក្រហម​ទទួល​ប្រមុខ​ការ​ទូត​ចិន លោក វ៉ាង យី សម្រាប់​ដំណើរ​​ទស្សនកិច្ច​រយៈ​ពេល​២​ថ្ងៃ។ អ៊ឹម រចនា សូម​ឆ្លៀត​ឱកាស​នេះ រំឭក​ជូន​លោក​អ្នក​អំពី​ប្រវត្តិ​ទំនាក់​ទំនង​ការទូត​រវាង​​​ចិននិង​កម្ពុជា​។ ជា​ទំនាក់​ទំនង​ចាស់​វស្សា ដែល​គេ​មើល​ឃើញ​ថា ផ្ដល់​​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក ជា​ពិសេស​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​នយោបាយ​​។
    6 min
  • ការសរសេរពាក្យខ្មែរខុសច្រើន កើតឡើងដោយសារពលរដ្ឋមិនសូវផ្ទៀងផ្ទាត់តាមវចនានុក្រម
    តើ​លោក​អ្នក​នាង​មាន​វចនានុក្រម​ខ្មែរ​នៅ​ផ្ទះ​ដែរ​ឬទេ? បើ​មាន តើ​លោក​អ្នក​នាង​បើក​ផ្ទៀង​ការ​សរសេរ​របស់​ខ្លួន​ញឹកញាប់​ប៉ុណ្ណា​ដែរ នៅ​ពេល​សរសេរ​អត្ថបទជា​​ភាសា​ខ្មែរ? នៅ​ក្នុង​សង្គម​ខ្មែរ ការ​ប្រើ​ប្រាស់​វចនានុក្រម​ខ្មែរ ដើម្បី​ផ្ទៀងផ្ទាត់​ភាព​ត្រឹម​ត្រូវ​នៅ​ក្នុង​ការ​សរសេរ​ប្រចាំ​ថ្ងៃ នៅ​តែ​មាន​កម្រិត​នៅ​ឡើយ​។ នេះ​គឺ​ជា​បច្ច័យ​សំខាន់​មួយ​ដែរ ដែល​ធ្វើ​ឲ្យ​ការ​សរសេរ​ភាសា​ខ្មែរ​ជួប​វិបត្តិ​។
    6 min
  • ការលួចចម្លងសៀវភៅជាសត្រូវរបស់អ្នកនិពន្ធ
    ការ​បោះ​ពុម្ព​សៀវភៅ​នៅ​ស្រុក​ខ្មែរ​កំពុង​តែ​រីក​ដុះ​ដាល​។ សូម្បី​តែ​នៅ​ក្នុង​បរិបទ​កូវីដ​១៩ ក៏​គេ​សង្កេត​ឃើញ​ថា មាន​សៀវភៅ​ថ្មី​ៗ​ជា​ច្រើន​បន្ត​ចេញ​ផ្សាយ ដើម្បី​កំដរ​អារម្មណ៍​មិត្ត​អ្នក​អាន​។ យ៉ាង​ណា​ម៉ិញ ទន្ទឹម​គ្នា​នេះ គេ​ក៏​សង្កេត​ឃើញ​ដែរ​ថា ការ​លួច​ចម្លង​សៀវភៅ​យក​ទៅផលិត​ឡើង​វិញ​ក្នុង​ទម្រង់​ផ្សេង​ៗដោយ​គ្មាន​ការ​អនុញ្ញត មាន​ការ​​កើន​ឡើងគួរ​ឲ្យ​ព្រួយ​បារម្ភ​។ ការ​លួច​ចម្លង​សៀវភៅ​នេះ កំពុង​តែ​ធ្វើ​ឲ្យ​អ្នក​និពន្ធ​ជា​ច្រើន​បាត់​បង់​ប្រាក់​ចំណូល ព្រម​ទាំង​កម្លាំង​ចិត្ត រហូត​គិត​ចង់​ឈប់​តែង​និពន្ធ​ថែម​ទៀត​។
    5 min
  • ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២៖ គ.ជ.ប ប្រឈមមុខនូវវិញ្ញាសាចំនួន៣
    ភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃ​ទី​០៥ ខែ​មិថុនា ឆ្នាំ​២០២២ ជា​កាល​បរិច្ឆេទ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៥​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប បាន​អះអាង​ថា ខ្លួន​បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ហើយ​សម្រាប់​ការ​បោះ​ឆ្នោត​នេះ​។ យ៉ាង​ណា​ក៏​ដោយ អ្នក​ជំនាញ​កត់​សម្គាល់​ឃើញ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត ត្រូវ​ប្រឈម​មុខ​នឹង​​វិញ្ញាសា​មួយ​ចំនួន​ ដើម្បី​ធានា​នូវ​ភាព​ជោគជ័យ​នៃ​ការ​បោះ​ឆ្នោត​ខាង​មុខ ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ​១៩​​។
    5 min

About ទស្សនៈព្រឹត្តិការណ៍ខ្មែរ

From the publisher's feed

នៅរៀងរាល់​ថ្ងៃ ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​ក្នុង​រឿង​នយោបាយ ​សេដ្ឋកិច្ច ​សង្គម ​និង​វប្បធម៌…

More shows like ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners